Tuesday, February 25, 2014

                                                 

របៀបការប្រើប្រាស់កម្មវិធី Team viewer ដើម្បីអោយ Computer មួយអាចបញ្ជា Computer មួយផ្សេងទៀតបាន
ដើម្បីប្រើប្រាស់កម្មវីធី Team Viewer នៅក្នុង Computer មុនដំបូងគឺយើងធ្វើការដម្លើងកម្មវិធី Team Viewer អោយបានរូចរាល់ ហើយរបៀបនៃការដម្លើងរបស់វាគីមិនមាអ្វីច្រើននោះទេគឺយើងគ្រាន់តែ Click ពាក្យ Company/comical use ហើយ Click ពាក្យថា Show Advanced Settings បន្ទាប់មកយើងចុច Next រហូតដល់វាដំណើការចប់នោះយើងនិងបានកម្មវិធីមួយនៅពេលដែលយើងបានដម្លើងវាហើយវានិងបង្ហាញផ្ទាំងមួយជាមួយនិង Password and IP Computer របស់យើងអោយយើងឃើញភ្លាម។ហើយដើម្បីធ្វើការបញ្ចាពី Computer មួយផ្សេងទៀតបានមុនដំបូងគឺយើងត្រូវដម្លើងកម្មវិធី Team Viewer នៅក្នុង Computer នោះស៊ិនទើបយើងអាចធ្វើការបញ្ចារវាបានដោយគ្រាន់តែយើង វាយ IP និង Password Computer របស់គេចូលទៅក្នុង Computer របស់យើងហើយធ្វើការ Connect វាចូលនោះយើងអាចធ្វើការបញ្ចាវាបានហើយ។ហើយយើងក៏អាចបង្រឿននរណាម្នាក់ក៏បានដែតាម កម្មវិធីមួយនេះគឺយើងគ្រានតែយក IP ហើយនិង Password នៅក្នុងកម្មវិធី Team viewer របស់គេហើយធ្វើការវាយបញ្ចូលនៅ IP និង Password របស់គេនោះចូលទៅក្នុង កម្មវីធី Team Viewer របស់យើងហើយបន្ទាប់មកយើងធ្វើការ Connect ទៅ Computer របស់គេនៅពេលនោះគឺយើងអាចធ្វើការបង្រឿនគេបានហើយដោយយើងជាអ្នកប្រើប្រាស់ Computer របស់គេដើម្បីបង្រឿនគេ។

ចំណាំ គឺវាអាចធ្វើការ Connect ជាមួយគ្នានៅពេលមាន Internet តែប៉ុនោះ បើគ្មាន Internet ទេនោះគឺវាមិនអាចធ្វើការ Connect Computer របស់គេ ឬក៏បញ្ចា Computer របស់អ្នកដ៏ទៃបានឡើយគឺវាតម្រូវអោយមាន Internet ទើបវាអាចធ្វើការ Connect ទៅ Computer របស់គេបានទោះនៅទីណាក៏ដោយក៏យើងអាចធ្វើការ Connect ឬក៏បញ្ចា Computer រប​ស់គេបានដែរ។