ដើម្បីធ្វើ Slide នៅក្នុង
Flash មុនដំបូងយើងចុចពាក្យ File import រូច Select ទៅលើរូបភាពដែលយើងចង់ដាក់ហើយ Open
រូចកំណត់ Width and height ទៅតាមទម្រង់ដែលយើងចង់បានហើយចុចនៅលើ menu យកពាក្យថា Modify -Timeline – Distribute to layer បន្ទាប់មកវានិងបង្ហាញ Layer ទាំងអស់នៅក្នុងផ្ទាំង Frame បន្ទាប់មកយើងយកម៉ៅទៅចុចនៅត្រង់ចំណុចខ្មៅដើម្បីអោយវាបិទ layer ហើយអោយវាបង្ហាញមួយៗហើយយើង Select ឬក៏ចុចទៅលើ layer ហើយចុច F8 បន្ទាប់មកយើងបំពេញឈ្មោះអោយវារូច O.K បន្ទប់មកទៀតគឺយើងធ្វើវាម្តងមួយៗគ្រប់ Layer ទាំងអស់ ពេលដែលយើងធ្វើវារូចរាល់អស់ហើយគឺយើងធ្វើការកំណត់
Key Frame ទៅអោយវាគឺយើងត្រូវការកំណត់ Key Frame មុនដំបូងគេនោះគឺត្រូវតែមានចំងាយឆ្ងាយត្រឹមពី 60 ឡើតទៅបន្ទាប់មកយើងកំណត់វាមកក្រោយវិញគឺត្រឹមKey Frame ១០ ហើយបន្ទាប់ត្រឹម Key Frame 50 ។ បន្ទាប់មកយើងយកម៉ៅទៅចុចអោយចំ Key Frame នៅមុខគេបង្អស់រូចយើងយកម៉ៅទៅចុចលើ Layer រូចយើងកំណត់ទៅលើ Style ដែលស្ថិតនៅក្នុង COLOR EFFECT រូចយកពាក្យ Alpha ហើយយើងទៅកំណត់វានៅខាក្រោយគេបង្អស់វីញគឺយើងយកម៉ៅទៅចុចនៅចំណុច Key Frame ហើយធ្វើការកំណត់អោយដូចគ្នាដែរហើយបន្ទាប់មកយើងធ្វើការកំណត់វាអោយដូចគ្នាទាំងអស់រូចយើងចុចម៉ៅស្ដាំនៅចន្លោះ Key frame 1 និង 10 យកពាក្យថា Create Classic Tween នៅចន្លោះនីមួយអោយដូចគ្នាទាំងអស់យើងធ្វើការកំណត់នៅចន្លោះ key frame មួយទៀតគឺនៅចន្លោះ Key frame 50 និង 60 ដោយម៉ៅស្ដាំយកពាក្យថា Create Classic Tween បន្ទាប់មកយើង Select ទៅលើ layer ទី ២ រូចចាប់ទាញវាយកទៅដាក់នៅពីមុខ layer ទី ១ ដោយដាក់វានៅចន្លោះ layer ដដែល ហើយយើងធ្វើការ Select ទៅ layer បន្ទាប់ៗទៀតហើយយើងចាប់ទាញវាទៅដាក់ពីមុខ layer ទីរពីហើយប៉ុន្មានទៀតគឺយើងធ្វើការកំណត់ដូចគ្នា។រូច Ctrl + Enter នោះវានិងបង្ហាញអោយយើងឃើញនៅអ្វីដែលបានកំណត់។