Wednesday, February 11, 2015

ដើម្បីឈានទៅរកភាពជោគជ័យនៃជីវិតរបស់យើងម្នាក់ៗ
មនុស្សយើងម្នាក់ៗគឺតែងតែប្រថ្នាចង់បាន ខ្លួនឯងនិងមានការងារធ្វើល្អ មាន គេឈ្មោះ 
មាន សុមង្គល មាន ទ្រ​ព្យសម្បត្តិ មាន មនុស្សដែលជាទីស្រលាញ់របស់ខ្លួន និង មានអ្វីផ្សេងៗ
ទៀតជច្រើនដែលរាប់មិនអស់នៅលើលោកយើងនេះ។ ហើយដើម្បីបានវាមកជារបស់ខ្លួននោះ យើងត្រូវតែខិតខំពុះពាររាល់ឧបសគ្គទាំងអស់ដើម្បីទទួលយកវាមកជារបស់ខ្លួន មិនថាវាជារបស់ដែមិនមានតម្លៃ ឬ ក៏របស់ដែលមានតម្លៃក៏ដោយ។ បើតាមការវិភាគមើលទៅ មិនថាអ្វីក៏ដោយអោយតែយើងគិតថាវាមានតម្លៃនោះវានិងមានតម្លៃ តែបើយើងគិតថាវាមិនមាន ម្លៃទេនោះវានិងគ្មានន័យអ្វីទាំងអស់សម្រាប់យើង ទោះបីជាវាមានតម្លៃថ្លៃជាងគេនៅលើពិភពលោកនេះក៏ដោយអោយតែយើងគិតថាគ្មានអ្វីអស្ចារ្យទេនោះ វាប្រៀបបីដូចជាកំទេចកំទីសម្រាមដែលគេកើបយកទៅចាក់ចោលអីញ្ចឹង។ ដូច្នេះហើយការខិតខំប្រឹងប្រែងរបស់យើ ងម្នាក់ៗគឺតែងតែទទួលបានជោគជ័យជារៀងដ៏រាប អោយតែយើងដាក់ចិត្តថានិងធ្វើវាអោយ បាននោះវានិងទទួលបាននៅអ្វីដែលយើងបានធ្វើភ្លាម មិនថាវាតិចឬ ក៏ច្រើននោះទេ ហើយរាលកាងារទាំងអស់នៅពេលណាគេធ្វើហើយ គេតែងតែមើលទៅលើលទ្ធផលដែលគេទទួលបាននៅអ្វីដែលគេបានធ្វើ។ ហើយត្រូវគឹតថាមុននិងឈានទៅរកគោលដៅរបស់ខ្លួន​អោយបានសម្រេចនោះ យើងត្រូវចេះរៀបចំវិធីសាស្រ្តរបស់ខ្លួនក្នុងការដើរទៅរកផ្លូវដែលទទួលការ ជោគជ័យ។អីញ្ចឹងខ្ញុំសុំលើកសំណួរមួយចំនួនដែលទាក់ទងទៅនិងការឈានទៅរកជោគជ័យ  សំណួរសុំសូរថា៖
Ø  តើយើងត្រូវធ្វើវាដូចម្ដេច?
Ø  ហេតុអ្វីបានជាយើងចាំបាច់ត្រូវធ្វើវា?
Ø  យើងត្រូវការអ្វីខ្លះដើម្បីធ្វើវា?
Ø  ហើយតើនរណាដែលអាចជួយយើងបាននៅក្នុងរឿងនេះ?
Ø  តើយើងត្រូវប្រើរយៈពេលប៉ុន្មានដែលត្រូវចំណាយទៅលើការធ្វើវា?
Ø  ហើយយើងត្រូវចំណាយអ្វីខ្លះដើម្បីធ្វើវា?
Ø  តើនៅក្នុងសង្គមនិងក្រសួងការងារគេត្រូវការវាដែរឬក៏អត់?
Ø  តើចំនុចខ្សោយរបស់យើងគឺជាអ្វី?
Ø  ហើយចំនុចខ្លាំងរបស់យើងនោះគឺជាអ្វី?
Ø  តើយើងគួរដោះស្រាយវាដោយរបៀបណានៅពេលមានបញ្ហាកើតឡើង?
Ø  តើយើងនិងទទួលបានអ្វីខ្លះនៅពេលដែលយើងធ្វើវាបានជោគជ័យ?
នេះគឺជាសំនួរមួយចំនួនដែលយើងត្រូវការលើកវាមកសូរទៅកាន់ខ្លួនយើង ហើយនិងស្វែងរកដំណោះស្រាយរាល់សំណួរទាំងអស់នេះ ដើម្បីអោយយើងឈានទៅរកការជោគ ជ័យរបស់យើងបាន។ ប្រសិនបើយើងមិនគិតពីរាល់សំណួរទាំងអស់នេះទេគឺយើងមិនដឹងថានិងធ្វើអ្វីមុនទេ ហើយយើងមិនដឹងថាត្រូវដោះស្រាយវាដោយរបៀបណាដែរ។ ហើយមនុស្សយើងម្នាក់ៗគឺមិនអាចធ្វើការងារធំដោយម្នាក់អែងបានទេ យើងសាកងាងមកមើលទៅស្រមោចទៅមើ ពួកវាធ្វើដំបូកបានធំមួយក៏ដោយសារតែវាខិតខំប្រឹងរូបរូមកំលាំងធ្វើការងារទាំងអស់គ្នាដែរទើបវាអាចទទួលបានដំបូកមួយដ៏ធំ ហើយខ្លួរបស់វាតូចសោះតែវាអាចធ្វើការងារមួយដែលធំជាខ្លួនរបស់វារាប់រយដងទៅទៀត ហើយស្រមោចវាប្រើតែមាត់តែប៉ុណ្ណោះក្នុងការពាំដី មួយដងមួយគ្រាប់ៗរហូតបានក្លាយជាដំបួកមួយយ៉ាងធំបើគឹតមើលទៅពិតជាអស្ចារ្យមែន។ ហើយចុះយើងវិញ យើងមានគ្រប់បែបយ៉ាងតើមិនមានអ្វីដែលយើងមិនអាចធ្វើបានលុះត្រាតែយើងមិនធ្វើអ្វីសោះ ទើបអ្វីៗវាមិនអាចកើតឡើង។ក៏ប៉ុន្តែមនុស្សយើងម្នាក់ៗសុទ្ធតែមានគោលដៅរបស់ខ្លួននីមួយៗខុសៗគ្នាហើយច្បាស់លាស់ ម្នាក់នេះចង់ខ្លាយជា អ្នកគ្រប់គ្រង ម្នាកនោះចង់ខ្លាយជាអ្នក វិស្វក៏រ ខ្លះទៀតចង់ខ្លាយជា តារាចម្រៀង ឬ អ្នកខ្លះទៀតចង់ខ្លាយជាតូរកុនវិដេអូផ្សេងៗ។ អីញ្ចឹងគោលដៅរបស់យើងម្នាក់ៗតែងតែមានភាពខុសៗគ្នា ហើយដើម្បីសម្រេចគោលដៅរបស់ខ្លួនបាននោះគឺយើងនិងហើយជាអ្នកធ្វើវាអោយសម្រេច។
ឧទាហណ៏រ៖
យើងចង់ខ្លាយជាអ្នកគ្រប់គ្រងម្នាក់ អីញ្ចឹងដើម្បីខ្លាយជាអ្នកគ្រប់តើយើងត្រូវធ្វើដូចម្ដេចខ្លះ? យើងត្រូវសិក្សារទៅលើវាអំពីមុខវិជ្ជាមួយនេះ ថាតើយើងត្រូវរៀនអ្វីខ្លះ? ហើយយើងគ្រប់វាដោយរបៀបដូចម្ដេច?ជាពិសេសនោះគឺយើងរៀនដោះស្រាយនិងគិតវិភាគទៅលើសំណួរទាំងអស់ហើយយើងនិងអាចឈានទៅរជោគជ័យនៃជិវិតរបស់យើងហើយ។